ភ្នំពេញ ៖ ក្រុមចោរប្ល.ន់ប្រដាប់អា.វុធ មានគ្នា២នាក់ បានធ្វើសកម្មភាពបា.ញ់០២គ្រាប់ ប្ល.ន់យកម៉ូតូ ស្គុបពី១គ្រឿង ពីនារី០២នាក់ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល ការពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវលេខ១៦៧ កែងផ្លូវលេខ៤១៨ ក្រោយស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណ គ្រាន់ដឹងថា មានវ័យ ជាង២០ឆ្នាំ និងជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JE-5334 ។

យោងតាមការរៀបរាប់ ពីនារីជាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង០២នាក់ បានចេញពីហូបអីនៅហាងមួយកន្លែងជិតនិងកន្លែងកើតហេតុ រួចរូបនាងក៏បានជិះម៉ូតូម៉ាកស្គុបពីពណ៌សស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-5334 ចេញពីហាងរួចជិះតាមបណ្តោយផ្លូវ១៦៧ នៅក្បែរកន្លែងកើតហេតុ , ជិះម៉ូតូចេញ មិនទាន់បាន១០០ម៉ែត្រផងនោះ ស្រាប់តែលិចមុខជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែរម៉ូតូជនរងគ្រោះរួច ធ្វើសកម្មភាពធា.ក់ម៉ូតូជនរងគ្រោះ ឲ្យដួល ដើម្បីប្ល.ន់យក ក៏ប៉ុន្តែអំឡុងពេលនោះ នារីរងគ្រោះទាំង២នាក់ បានស្រែកឆោរឡោរឲ្យគេឯងក្បែរនោះជួយ ក៏ក្រុមជនល្មើសភ័យស្លន់ស្លោរ ទើបដកកាំភ្លើងពីចង្កេះ បា.ញ់ឡើងលើ២គ្រាប់ បណ្តាលផ្ទុះមួយគ្រាប់ និងមួយគ្រាប់ទៀតស្អុយ រួចហើយក៏ជនសង្ស័យបានជិះម៉ូតូឌុបគ្នា ចាកចេញពីកន្លែងកើតហេតុ បាត់តែម្តង ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកជួយអន្តរាគមន៍ ដល់ទីតាំងកើតហេតុ ដោយរើសបានសម្បកកាទូស្សន៍កាំភ្លើងចំនួន០២គ្រាប់ និងនាំជនរងគ្រោះទាំង០២នាក់ ទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ក្នុងការស្រាវជ្រាវយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើបា.ញ់ប្ល.ន់ប្រដាប់អាវុធ ក្នុងភូមិសាស្ត្ររាជធានី ហាក់ស្ងប់ស្ងាត់ទៅ មួយអន្លើរធំទៅហើយ ហើយនេះ ជាករណីថ្មីកើតឡើងម្តងទៀត ដែលជាកត្តាព្រួយបារម្ភមួយ សម្រាប់បងប្អូនពលរដ្ឋ ដែលមានកាតព្វកិច្ចធ្វើដំណើរ នៅវេលាយប់ជ្រៅ ។ ដូច្នេះហើយ ករណីនេះ ជាសារមួយជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចថែរក្សាការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ មេត្តាពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែម ឲ្យបានកាន់តែខ្លាំងផងដែរ ដើម្បីធានាបានមិនឲ្យមាននូវអំពើប្ល.ន់ប្រដាប់អាវុធបែបនេះ កើតឡើងជាថ្មីជាបន្តបន្ទាប់ទៀត ៕ រក្សាសិទ្ធិដោយ ៖ សា មេត






