Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ! កំពុងជិះម៉ូតូឌុបគ្នាសុខៗ ប៉ូលិសសង្ស័យឆែកមើលឃើញមានគ្រឿងញៀន ៣ កញ្ចប់ ចាប់វា.យខ្នោះតែម្តង

កំពង់ស្ពឺ ÷ នៅពីថ្ងៃទី ១០ ខែឧសភាឆ្នាំ២០២២វេលាម៉ោង២២និង៤២នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិព្រៃត្បែង ឃុំពោធិ៍ម្រាលស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ប្រទះជួបមុខសញ្ញាគ្រឿងញៀនចំនួន២នាក់ កំពុងជិះម៉ូតូ១គ្រឿង សង្ស័យឆែកមើលឃើញមានគ្រឿងញៀន ៣ កញ្ចប់។

ជនសង្ស័យ ៖ ទី១ .ឈ្មោះយឿន ពុទ្ធា ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិតានួនឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋខេត្កកំពង់ស្ពឺ ទី២ . ឈ្មោះ ឯក ខ្នា ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិខ្ពបរុន ឃុំពោធិ៍ចំរើន ស្រុលបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្លាំងសមត្ថកិច្ចបានឃាត់សាកសួរ ធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់តូច ម៉ូតូមួយគ្រឿង ម៉ាកសង់ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ 1S-4784 និងទូរស័ព្ទដៃមួយគ្រឿង។

ករណីនេះកម្លាំងជំនាញផ្នែកគ្រឿងញៀន បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ មកសាកសួរ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×