Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ថ្លែងការណ៍រួមគ្នាសោកស្តាយ ​លើកាចោទប្រកាន់របស់អង្គការសង្គមស៊ីវិលចំនួនពីរមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

spot_img

ភ្នំពេញ៖​ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹងពីសេចក្តីថ្លែងការណ៍ ដែលអង្គការសង្គមស៊ីវិលចំនួនពីរ បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យ​​អនុលោមភាព​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ដែលជាយន្តការគណនេយ្យភាព និងឯករាជ្យ នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)។

ក្នុងនោះសេចក្តីថ្លែងការណ៍របស់សមាគមទាំងពីរ បានបញ្ជាក់ថា បើទោះជាសមាគមមិនទាន់បានទទួលការទាក់ទងដោយផ្ទាល់ពីសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិនៅឡើយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  កំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងពីការចោទប្រកាន់របស់ អង្គការសង្គមស៊ីវិលទាំងពីរមកលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបម្រើ និងជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែវាគួរឱ្យសោកស្តាយដែលកិច្ចខិតខំប្រឹងប្រែង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចទាំងអស់នេះ មិនត្រូវបានឱ្យតម្លៃ ឬមើលរំលង ដោយអង្គការសង្គមស៊ីវិលទាំងពីរនេះ។

សូមជម្រាបថា កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ ជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល​បានចូលរួមយ៉ាងសកម្ម និងផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥​។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្តផងដែរ តាមរយៈមធ្យោ​បាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។  

ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ សកម្មភាពជាច្រើនត្រូវបានដាក់ចេញ ដើម្បីធានានូវការគោរពចំពោះគោលការណ៍ការពារអតិថិជន។ សកម្មភាពអប់រំស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗក៏ត្រូវបានអនុវត្តដូចជា ការគាំទ្រឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ​ យុទ្ធនាការអប់រំចំណេះដឹងហិរញ្ញវត្ថុប្រចាំខែ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន សៀវភៅអប់រំអំពីហិរញ្ញវត្ថុ ការប្រកួតប្រជែងវីដេអូខ្លី កិច្ចពិភាក្សា​ស្តីពីបរិយាបន្នហិរញ្ញវត្ថុប្រចាំខែលើបណ្តាញហ្រេ្វសញូ និងសិក្ខាសាលាអំពីមីក្រូហិរញ្ញវត្ថុនៅតាមបណ្តាខេត្ត គឺជាចង្កោមសកម្មភាពសង្គម ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងយកចិត្តទុកដាក់។

ជាងនេះទៅទៀត សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និង
ហរិញ្ញវត្ថុ និងការកែសម្រួលឡើងវិញនូវវិធានផ្តល់ឥណទាន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីដាក់ឱ្យអនុវត្តជាបណ្តោះអាសន្នរយៈពេល៦ខែមក។ ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុបង្កើតជាស្តង់ដារអប្បបរមា និងការអនុវត្តជាលក្ខណៈអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសមាជិកនៃសមាគមទាំងបី ក្នុងគោលបំណងចម្បង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ទទួលខុសត្រូវ ក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ និងការប្រកួតប្រជែងដោយស្មើភាព។ ក្រមនេះគឺដើម្បីជួយឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុ មានកំណើនរឹងមាំនិងបរិយាបន្ន ព្រមទាំងជំរុញនូវកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ បន្ថែមពីនេះ វគ្គសិក្សាកាតព្វកិច្ចនៃការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដែលតម្រូវឱ្យមន្រ្តីផ្តល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមសិក្សា និងមានការទទួលស្គាល់ដោយស្ថាប័នដាច់ដោយឡែកមួយទៀត។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញ ប្រមាណជាង ៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់សរុបប្រមាណ ជាង ៧ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២២នេះ។

សមាគមទាំងពីរ ទទួលស្គាល់នូវករណីដាច់ដោយឡែកខ្លះ អំពីការប្រព្រឹត្តិមិនត្រឹមត្រូវ មួយចំនួន ដែលអាចកើតមានឡើង។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមស្វាគមន៍នូវមតិរិះគន់ដើម្បីស្ថាបនា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធផ្តល់មតិកែលម្អរទាំងអស់ផ្តល់ព័ត៏មានឱ្យគ្រប់ជ្រុងជ្រោយមកសមាគមទាំងពីរ។ វិធានការពិន័យ និងត្រូវបានយកមកអនុវត្តប្រកបដោយភាពត្រឹមត្រូវ ម៉ឺងម៉ាត់ និងឯករាជ្យបំផុត បើសិនជាប្រព្រឹត្តិមិនត្រឹមត្រូវ ដោយសមាជិកណាមួយរបស់សមាគម។ យើងបន្តយកចិត្តទុកដាក់លើការអនុវត្តនូវផែនទីបង្ហាញផ្លូវដែលបានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុក្នុងការការពារអតិថិជននិង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

spot_img
×