Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅឯណា​មិនដឹង តែ​កុំ​ចង់​សាក​នៅ​ឥណ្ឌូនេ​ស៊ី! មុន​ចាកចេញ​ទៅ​រុស្ស៊ី​វិញ នាង និង​ប្តី ត្រូវ​ធ្វើ​រឿង​នេះ​សិន ចំពោះ​ទង្វើ​ថត…

spot_img

អ្នកលេង Instagram ដ៏ល្បីជនជាតិរុស្ស៊ី និងស្វាមីរបស់នាង ត្រូវបានបណ្តេញចេញពីកោះបាលី ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីនាងបង្ហោះរូបថតអាក្រាតកាយរបស់នាង ដែលថតនៅក្រោមដើមឈើដ៏ពិសិដ្ឋអាយុកាល ៧០០ ឆ្នាំ។

នាង Alina Fazleeva ដែលមានអ្នកតាមដាន 18,000 នាក់នៅលើ Instagram បានថតស្រាតផ្អែកនឹងដើមពោធិដ៏ធំ ស្ថិតក្នុងបរិវេណប្រាសាទ ដែលថតដោយប្តីរបស់នាងឈ្មោះ Andrey Fazleev។ បើទោះជារូបភាពនេះត្រូវបានលុបចេញភ្លាមៗយ៉ាងណា ក៏វាបានបង្កឱ្យមានការខឹងសម្បារក្នុងសហគមន៍មូលដ្ឋាន បន្ទាប់ពីរូបភាពនេះបានរីករាលយ៉ាងលឿនកាលពីថ្ងៃទី១ ខែឧសភា។ សូមបញ្ជាក់ថា ដើមឈើ និងលក្ខណៈធម្មជាតិផ្សេងទៀត ត្រូវបានគេគិតថាជាលំនៅឋានរបស់ព្រះនៅក្នុងវប្បធម៌ហិណ្ឌូបាលី ហើយត្រូវបានចាត់ទុកថាពិសិដ្ឋ។

ប្តីប្រពន្ធនេះត្រូវបានបណ្តេញចេញពីកោះបាលី កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានហាមឃាត់មិនឱ្យចូលកោះបាលីម្តងទៀត ដែលយ៉ាងហោចណាស់ប្រាំមួយខែ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន DPA។

ប្រធានអន្តោប្រវេសន៍របស់កោះបាលី លោក Jamaruli Manihuruk បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេបានធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនគោរពតាមបទដ្ឋានក្នុងតំបន់ ដូច្នេះពួកគេត្រូវបានដាក់ទណ្ឌកម្មដោយការបណ្តេញចេញនេះ។ ឈ្មោះរបស់ពួកគេ នឹងត្រូវបានបញ្ចូលក្នុងបញ្ជីហាមឃាត់ការចូលប្រទេស”។

តែទោះជាយ៉ាងណា មុននឹងចាកចេញពីប្រទេសឥណ្ឌូណេស៊ី ប្ដីប្រពន្ធដ៏គ្មានកេរ្តិ៍ខ្មាសនេះ ​បានត្រឡប់ទៅ​ដើមឈើនោះ​វិញ​ដើម្បីធ្វើ​ពិធីសុំការអភ័យទោសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×