ភ្នំពេញ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន , នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណៈជន ជ្រាបថា៖ ថ្មីៗនេះមានជនខិលខូចមួយចំនួនបានយករូបថត និងឈ្មោះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្លែងបន្លំនៅលើផេកហ្វេសប៊ុក (Facebook page) របស់ខ្លួន ហើយនិងបានជេរប្រមាថ តិះដៀលគ្នា ដោយពាក្យសំដីមិនគប្បីនៅលើទំព័រហ្វេសប៊ុក(Facebook) ។

ទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គមតទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




