បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញ និង ចែកចាយគ្រឿងញៀន យ៉ាងសកម្ម ប្រព្រឹត្ត ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនសង្ស័យមាន៖ ឈ្មោះ ព្រុំ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងដែលដកហូតបានមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ កព្ចាប់ -សម្ភារៈសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន -អាវុធកែច្នៃចំនួន ០២ដើម -ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


