ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបរិបូណ៍ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៧នាក់ ពាក់ព័ន្ធនឹងការ កាប់ឆ្ការរុករានទន្ទ្រានដី ព្រៃលិចទឹក ក្នុងតំបន់៣ ខុសច្បាប់ អស់ប្រមាណ ០,១៥ ហិកតា ប្រព្រឹត្ត ស្ថិតនៅចំណុចអ្នកតាទាំង ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានឲ្យដឹងថាជនសង្ស័យ ៧ នាក់មាន៖ ១-ឈ្មោះ ជៀម ណាំឈាវ ភេទប្រុស អាយុ ២៣ឆ្នាំ ។២- ឈ្មោះ គួន រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ ។៣-ឈ្មោះ សឿន សុខនី ភេទប្រុស អាយុ ២៤ឆ្នាំ ។៤-ឈ្មោះ សូត ស្នា ភេទប្រុស អាយុ ៣២ឆ្នាំ ។ ៥-ឈ្មោះ ឌី សុខលៀង ភេទស្រី អាយុ ៣៥ ឆ្នាំ ។៦-ឈ្មោះ វឹង បូរី ភេទប្រុស អាយុ ២៨ឆ្នាំ ៧.ឈ្មោះ វ៉ាន់ ហៃ ភេទស្រី អាយុ ៥៥ឆ្នាំ ។
អ្នកទាំង៧នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន, ជនសង្ស័យ ៧នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



