ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ២នាក់ ជាប់ពាក់ព័ន្ធនឹងការ ឃាត.កម្មគិតទុកជាមុន ដោយប្ល.ន់ស.ម្លាប់មិត្តភក្តិឯង យកទ្រពសម្បត្តិ ប្រព្រឹត្តនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ឆ្នាំ ២០២១ ។
លោក ឆឹង ឫទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ២នាក់មាន៖ ១- ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ ឆ្នាំ ។ ២- ឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប ភេទប្រុស អាយុ ២៩ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ឈ្មោះ ម៉េង ណាឃីម ត្រូវបានចោទប្រកាន់ ពីបទ: ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប ត្រូវបានចោទប្រកាន់ពីបទ ” សមគំនិត ក្នុងអំពើឃាត.កម្មគិតទុកជា ” ។
ជនជាប់ចោទ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ ម៉ៅ រដ្ឋា នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកឈ្មោះ ម៉េង ណាឃីម ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបានរួមមាន ៖- ទូរស័ព្ទម៉ាក OPPO – ខ្សែដៃផ្លាកទីន – ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៩ ផ្លាកលេខ ត្បូងឃ្មុំ 1H 1406 ។
សំណុំរឿងក្តីនេះ, សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


