Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ៖ បើគ្មានសន្តិភាព គឺមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ សូមប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះ លោកសូមអោយប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពអោយបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់ នោះគឺ នាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង បែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិក បក្សរបស់ខ្លួនជាង៧០ភាគរយ នេះពិតជាបង្ហាញអោយឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចអោយមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែ មានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ ។តែ បើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះ ឯកឧត្តមសូមអោយប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពអោយបានដែលសម្តេចតេជោហ៊ុន សែនរកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយ ដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

លោកឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា ៖ សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ ។លោកបន្តថា មានការលំបាកគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗ។ ដូច្នេះសូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×