Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនជ្រុលចង្កូតទៅបុ.ករថយន្ត range rover

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក toyota prius មួយគ្រឿងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកrang rover ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលរងការខូចខាត សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកtoyotapriusមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BL-2570 បើកបរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុ.ករថយន្តម៉ាកrangrover ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2BH-3019 បើកបរតាមបណ្តោយផ្លូវ១៦៣ ទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូង ចំពីចំហៀខមុខខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កtoyotaprius រងការខូចខាតដាច់កង់ឆ្វេងមួយចំហៀង ចំណែករថយន្តrangrover រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាក toyota prius ព្រមសងជាសំណង ក្នុងការជួសជុលទៅលើរថយន្ត range rover បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×