ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ប្រព្រឹត្តនៅចំណុចខ្ទមចាស់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មុត រដ្ឋា (ហៅ ផ្លូច) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៩ កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



