Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបុរសម្នាក់ ពាក់ព័ន្ធនឹងការស.ម្លាប់អតីតសង្សារ ដោយសារតែខឹងនឹងនាងភ្ជាប់ពាក្យ រៀបការប្រុសផ្សេង

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីរំលោភ និង សម្លាប់ ស្ត្រីម្នាក់ ដែលជាអតីសង្សារខ្លួន ដោយសារតែ ខឹងនាងបានភ្ជាប់ពាក្យ និងមានគូរដណ្ដឹងចោលខ្លួន ប្រព្រឹត្តនៅក្រុមទី ១១ ភូមិ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឈ្មោះ សួង ភិន ហៅ ធួន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ផ្នែករៀបឥដ្ឋ មានស្រុកកំណើត ភូមិស្វាយក្រោម ឃុំត្រដេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ( ត្រូវជា សង្សាររបស់ស្ត្រីរងគ្រោះ ) ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ឈឺន ចាន់រដ្ឋ ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង និងស្នាក់នៅការដ្ឋានសំណង់ក្រុមទី១១ ភូមិ៣ សង្កាត់៣ក្រុងព្រះ សីហនុ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីឧសភា ឆ្នាំ ២០២០ បានកាត់ទោសជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១០ និង ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទឈ្មោះ សួង ភិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×