Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, ធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា មានកំណើនត្រឹមតែ៥.២ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២

អាមេរិក ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថា បានទម្លាក់ពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។ “ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច៥.៦ភាគរយ ប៉ុន្ដែដោយសារតែឥទ្ធិពល នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ចសាកលបានទម្លាក់ជាបន្ដបន្ទាប់ ដូច្នេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថា មានកំណើនត្រឹមតែ៥.២ភាគរយប៉ុណ្ណោះ” សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ បានត្រឹម៥.២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ។ កាលពីចាប់ផ្ដើមមានកូវីដ-១៩បានមកដល់ នៅឆ្នាំ២០២០សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ពី៧ភាគរយ នៅឆ្នាំ២០១៩ រហូតដល់ដក២.១ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ ប៉ុន្ដែកម្ពុជាបានខិតខំឡើងវិញនៅឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ ការប្រមូលពន្ធដារ សម្រេចបានប្រមាណ៥៣ភាគរយ គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×