Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ខែឆ្នាំនេះ ពន្ធដារប្រមូលពន្ធ បានប្រមាណជាង ២ ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ចំណូលថវិកាជាតិ ប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល៤ខែឆ្នាំ២០២២នេះ ប្រមូលចំណូលបាន៥៣ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ថវិកា គឺប្រមាណជាង ២ ពាន់លានដុល្លារ ។

ការថ្លែង របស់សម្តេចតេជោធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិសម្រាប់៤ខែនេះ ខ្ញុំមិនទាន់និយាយពីគយ និងចំណូលមិនមែនសារពើពន្ធទេ ខ្ញុំនិយាយតែពីពន្ធដារមួយគត់ ៤ខែយើងសម្រេចបានរហូតដល់៥៣ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០២២ បានសេចក្តីថា យើងរកបានជាង២ពាន់លានដុល្លារ។ ប្រទេសតូចមួយ ផ្នែកពន្ធដារផ្ទៃក្នុងរកបាន២ពាន់លានដុល្លារមិនមែនជាងរឿងតូចទេ ដោយសារចរន្តសេដ្ឋកិច្ចដើរឡើងវិញ អ្នកបង់ពន្ធត្រូវតែបង់ច្រើន។ ពន្ធគយក៏មានកំណើន ដោយសារតែមានតម្រូវការក្នុងស្រុក។ ឆ្នាំនេះយើងគិតថាថវិការបស់យើងមិនពិបាកពេកទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវការថវិកា សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដោយ១ខែៗត្រូវចំណាយប្រមាណ៤០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត ៣លាននាក់។ អត្រានៃភាពក្រីក្ររបស់កម្ពុជា បើវាស់តាមស្តង់ដារបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០១៩ ប្រជាជនកម្ពុជា ដែលស្ថិតក្រោមបន្ទាត់ក្រីក្រមានចំនួនតែ៨ភាគរយប៉ុណ្ណោះ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវការជួយឧបត្ថម្ភដល់ពួកគាត់ ក្នុងពេលមានវិបត្តិកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×