Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការ រួមភេទជាអនិតិជន

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមភេទជាអនិតិជនក្រោមអាយុ១៥ឆ្នំា ប្រព្រឹត្តនៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីអំឡុង ឆ្នាំ ២០១៩។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ៖ ធឿន ម៉េងធ័ង ភេទប្រុស អាយុ ២៦ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះមានអាយុ ១៤ ឆ្នាំ មានទីលំនៅ ភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ពិន័យជាប្រាក់ចំនួន ១២ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : « រួមភេទជាអនិតិជនក្រោមអាយុ១៥ឆ្នំា « តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែតលាការឧទ្ទរណ៍ខេត្តត្បូងឃ្មុំ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៦ ឆ្នាំ មកនៅជាន់គុក កំណត់ ៥ ឆ្នាំវិញ។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×