Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មើលឃើញថា កម្ពុជា អាមេរិក មានឱកាសពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត

spot_img

វ៉ាស៊ីនតោន៖ ការសំលឹងឃើញរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កើតឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោកស្រី ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក រវាងថ្នាក់ដឹកនាំអាស៊ានជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលរៀបចំធ្វើឡើងនៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាជិកព្រឹទ្ធ សភាអាមេរិក ជួយជំរុញបន្ថែមនូវវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិ យោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានគូសរំលេច ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ នៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើន កំពុងវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ថាមមី ដាកវើក បានកត់សម្គាល់ថា បច្ចុប្បន្ន មានក្រុមហ៊ុនរបស់អាមេរិកជាច្រើន កំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកស្រី បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀត៕

spot_img
×