Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនដៃ ដែលកា.ប់ស.ម្លាប់អ្នកទិញអេតចាយ នៅខេត្តព្រះវិហារ បញ្ជូនទៅតុលាការចាត់ការ

ព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ បាន ធ្វើការឃាត់ខ្លួន ជនសង្ស័យដែលជាជនដៃដល់ ស.ម្លាប់បុរសអ្នកលក់អេចចាយម្នាក់ ដោយកា.ប់នឹងកំា.បិតខ្វែវ បណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់ ប្រព្រឹត្តកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មុំ ថា ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ មានទីលំនៅ ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ចំណែកជនរងគ្រោះមានឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទិញអេតចាយ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំបែបបទ និងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តព្រះព្រះវិហារ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×