Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ.ត​រន្ធ.ត់! ក្រោយ​ផ្ទុះ​កក្រើក​ឲ្យ «អ្នក​ជំនឿ» ផឹ.ក​ទឹកនោម លាម.ក អះអាង​ជា​គ្រប់​ជំ​ងឺ សូម្បី​កូ​វី​ដ-១៩ ពេល​នេះ​ប៉ូលី​សនាំ​ខ្លួន​ហើយ ខណៈ​សា​កស.ព១១នាក់ ត្រូវ​បាន​រក​ឃើញ…

ជនសង្ស័យជាមេដឹកនាំសាសនាម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពចំនួន ១១ នាក់ នៅក្នុងផ្ទះព្រៃទីកន្លែងស្នាក់នៅរបស់គាត់ នៅក្នុងប្រទេសថៃ។

Tawee Nanlan អាយុ ៧៤ ឆ្នាំ ដែលអះអាងថាជា “បិតានៃសាសនាទាំងអស់” ត្រូវបានចោទប្រកាន់ថា បានបង្ខំ «អ្នកដើរតាម» របស់គាត់ ឱ្យផឹកទឹកនោមរបស់គាត់ និងបរិភោគលាមករបស់គាត់ ហើយរេរាំងពួកគេមិនឱ្យចាកចេញពីទីនោះឡើយ។

នៅពេលដែលប៉ូលីសឆ្មក់ចូលផ្ទះរបស់គាត់នៅកណ្តាលព្រៃនៃខេត្ត Chaiyaphum ពួកគេបានរកឃើញសាកសពរបស់អ្នកគោរពបូជា រួមទាំងទារកម្នាក់ផងដែរ។

ពួកគេត្រូវបានជូនដំណឹងដោយស្រ្តីឈ្មោះ Khun Jenjira អាយុ ៥៣ ឆ្នាំ ដែលបានប្រាប់ពួកគេថា ម្តាយអាយុ ៨០ ឆ្នាំរបស់គាត់កំពុងស្នាក់នៅទីកន្លែងនោះ ហើយត្រូវបានរារាំងមិនឱ្យត្រឡប់មកជួបជុំគ្រួសារវិញទេ។

អ្នកស្រី Jenjira បាននិយាយថា “ខ្ញុំបានទៅលេងម្តាយរបស់ខ្ញុំ ហើយខ្ញុំបានឃើញពីរបៀបដែលស្ត្រីត្រូវបានបង្ខំឱ្យស្លៀកសារុងប្រវែងត្រឹមជង្គង់ ខណៈបុរសត្រូវស្លៀកខោជើងវែង”។

អ្នកស្រីបន្តថា Jenjira បាននិយាយថា “អ្នករាល់គ្នា​ត្រូវដោះ​ស្បែកជើងចេញ​មុនពេលចូលទៅ​ក្នុងទីកន្លែងនោះ។ ប៉ុន្តែ​ អ្វីដែលកាន់តែ​ភ្ញាក់ផ្អើល និងស្លុតរន្ធត់យ៉ាងខ្លាំងនោះ ​គឺខ្ញុំបានមើលម្តាយរបស់ខ្ញុំ​ជូត «ទឹកកាម» របស់មេដឹកនាំ​នៅលើ​មុខរបស់គាត់ ហើយបានបរិភោគអង្គែក្បាលរបស់គាត់ទៀតផង​”។ អ្នកស្រីក៏បានឲ្យដឹងទៀតថា “មានសាកសពអ្នកគោរពបូជា​១១​នាក់​នៅ​ក្នុងបរិវេណនោះ ហើយម្ដាយខ្ញុំក៏បានណែនាំខ្ញុំ​ឲ្យទុកសពគាត់នៅ​កន្លែងនោះ”។

«អ្នកដើរតាម» ប្រឆាំងនឹងច្បាប់ Covid ទាំងអស់ សូម្បីបាននិយាយថា នៅពេលដែលអ្នកបានលះបង់ជីវិតរបស់អ្នក ដើម្បីធ្វើតាមការបង្រៀនរបស់បុរសនោះៗ អ្នកនឹងមានសុវត្ថិភាពពី Covid។

ក្រុមមន្ត្រីបានរកឃើញមឈូសចំនួន ៥ នាក់ នៅខាងក្រៅកន្លែងបោះជំរុំ ដែលសពទាំងនោះត្រូវបានចុះដើម្បីឱ្យទឹករងៃហូរចេញមកក្រៅ ខណៈអ្នកដើរតាម Nanlan បាននិយាយថា សាកសពទាំងនោះត្រូវបាននាំយកទៅទីនោះដើម្បីធ្វើពិធី និងដើម្បីបញ្ជូនពួកគេទៅកាន់ឋានសួគ៌ និងត្រូវបានចាក់ថ្នាំគីមីខ្លាំង ដើម្បីកុំឱ្យរលួយ។

ចំណែកមេសាសនាដ៏ចម្លែករងការចោទប្រកាន់រូបនេះ បានប្រាប់ថា ‘អ្នកដើរតាម’ របស់គាត់ទាំងអស់មកនៅទីនោះដោយស្ម័គ្រចិត្ត ហើយថាគាត់មិនបាន ‘បង្ខំនរណាម្នាក់ឱ្យស្នាក់នៅទីនេះ ឬធ្វើអ្វីដែលពួកគេមិនចង់’ នោះទេ។

តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ Nanlan គ្រាន់តែត្រូវបានចោទប្រកាន់ពីបទរំលោភបំពានតែប៉ុណ្ណោះ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការ “ស៊ើបអង្កេតយ៉ាងហ្មត់ចត់”។

អភិបាលខេត្ត Chaiyaphum លោក Kraisorn Kongchalad បាននិយាយថា អាជ្ញាធរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍អំពីអ្វីដែលបានកើតឡើងនៅក្នុងការគោរពបូជាបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×