Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរីកចម្រើនជាមួយកំណើន​បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំជាមធ្យម ១៨ភាគរយ

spot_img

ភ្នំពេញ៖ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ(២០១៧-២០២១) បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ នៅកម្ពុជា មានកំណើនជាមធ្យម ១៨% បានរីកចម្រើនយ៉ាងឆាប់រហ័ស នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ។

ក្នុងសិក្ខាសាលាណែនាំស្តីពី «ឯកសារបង្រៀនវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់ភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រង លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា បើទោះបីរងវិបត្តិជំងឺកូវីដ-១៩ បុព្វលាភធានារ៉ាប់រងនៅកម្ពុជា បន្តរក្សាបានកំណើនប្រមាណ ៩ភាគរយ ក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំកន្លងទៅ ដែលធ្វើឲ្យទំហំទឹកប្រាក់បុព្វលាភដុល កើនដល់ប្រមាណ ២៩៧លានដុល្លារ។

ប៉ុន្តែទោះពីយ៉ាងណា លោកថា ក្នុងពេលដែលការយល់ដឹងរបស់សាធារណជនអំពីសេវា និងផលប្រយោជន៍ធានារ៉ាប់រងនៅមានកម្រិតទាប ការលក់ធានារ៉ាប់រង គឺមិនត្រូវផ្តោតតែទៅលើការអូសទាញ ឬផ្សព្វផ្សាយបញ្ចុះបញ្ចូលដូចការលក់ផលិតផលប្រើប្រាស់ទូទៅនោះទេ ប៉ុន្តែបុគ្គលិកជួរមុខ ត្រូវមានចំណេះដឹងធានារ៉ាប់រងច្បាស់លាស់ ដើម្បីអាចបញ្ចូលនូវគំនិតអប់រំអ្នកប្រើប្រាស់ នៅក្នុងនោះផង ទើបអាចទាក់ទាញអតិថិជន ឲ្យប្រើប្រាស់ធានារ៉ាប់រង ប្រកបដោយទំនុកចិត្តបានយូរអង្វែង។

គួរបញ្ជាក់ថា បើតាម លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ការលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈធានារ៉ាប់រងរបស់បុគ្គលិកធានារ៉ាប់រង នៅតាមក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ ជាពិសេសបុគ្គលិកជួរមុខ ពោលគឺភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិកលក់ ដែលជាអ្នកមានទំនាក់ទំនង និងពន្យល់ណែនាំដោយផ្ទាល់ ជាមួយអតិថិជន គឺជាភាពចាំបាច់ ដើម្បីផ្តល់ព័ត៌មានបានពេញលេញ និងងាយយល់ ជូនអតិថិជនអំពីប្រភេទនិងលក្ខខណ្ឌនៃការធានារ៉ាប់រង តាមផលិតផលធានារ៉ាប់រងជាក់លាក់នីមួយៗ និងការណែនាំអតិថិជន ជ្រើសរើសផលិតផលធានារ៉ាប់រងបានត្រឹមត្រូវ តាមតម្រូវការសម្រាប់ការពារហានិភ័យពិតប្រាកដ៕

spot_img
×