ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី ១ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរសជាជាងម៉ូតូម្នាក់ ពាក់ព័ន្ធនឹងហិ.ង្សា ដោយយកកាំ.បិតផ្គាក់កា.ប់ទៅលើជនរងគ្រោះ ដែលជាជាងកាត់សក់ បណ្តាលឱ្យ រងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ២២៣ ផ្លូវលេខ ៥ ក្រុមទី ៣ ស្ថិតក្នុងភូមិ ៣ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជី ទូច ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះលេខ ២២១E ក្បែរ កន្លែងកើតហេតុ ។

ចំណែកជនរងគ្រោះមានឈ្មោះ សៀ ផានិត ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរជាងកាត់សក់ មានទីលំនៅភូមិគោហេ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកកាន់ អធិការដ្ឋានខណ្ឌឬស្សីកែវ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

