Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ល្វែងនៅក្នុងបុរីពិភពថ្មី៣ រត់ចែកជើងគ្នាទាំងកណ្តាលថ្ងៃចែស

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះ២ល្វែង នៅចំណុចក្នុងបុរីពិភពថ្មីគួស្រូវ៣ ផ្ទះលេខ៣៥ ផ្លូវនិង លេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា: ម្ចាស់ផ្ទះទី១ ឈ្មោះ អេង សៀវមុី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ទីតាំងកើតហេតុខាងលើ ។ -ម្ចាស់ផ្ទះទី២ ឈ្មោះ នង សុវណ្ណរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ គ្រូពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តតភ្លើងឆេះ ចេញពីផ្ទះលេខ៣៥ ផ្ទះលក់ផ្លែឈើ បន្ទាប់មកបានឆេះរាលដាល ទៅផ្ទះលេខ៣៧ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឆាបឆេះផ្ទះល្វែងទាំង២ល្វែងខាងលើ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ។
ប្រភេទសំណង់ វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រ គុណ១២ម៉ែត្រ ) ឆេះរោលជញ្ជាំងពិដានខាងលើកក្នុងផ្ទះ ។
សម្ភារ:ដែលខូចខាតរួមមាន៖ – ឆេះបន្ទប់ ដេក ៤បន្ទប់(២ល្វែង) រួមនិងសម្ភារៈមួយចំនួនធំ។

ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៧គ្រឿង
រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿង រថយន្ត ស្រាកម្ពុជា ០១គ្រឿង
រថយន្តរបស់បុរីពិភពថ្មីចំនួន០២គ្រឿង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់បុរីពិភពថ្មីបាញ់ពន្លត់អស់ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញចំនួន០១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×