Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជ្រួលជ្រើម​​ណ៎ា! ក្រោយ​ស្រី​ស្អាត​ទាំងនេះ កាន់​បង្អួត​ផ្កា​នេះ នាំគ្នា​លាន់មាត់​ឡើង​បះ​សក់ ក្រសួងបរិស្ថាន​ហាមមិនឲ្យ​បេះ​លេង​អុី​ចឹង​ៗ​ទៀត​ទេ ព្រោះថា…

spot_img

តាមរយៈរូបភាពស្រីស្អាត៣នាក់ នាំគ្នាលេងសើចកាច់ និងបង្អួត «ផ្កាបំពង់ក្រឡោម» ម្នាក់ៗឡើងរំជើបរំជួល ត្រូវបានគេចែករំលែកធ្វើឲ្យភ្ញាក់ផ្អើល អស់សំណើចពេញបណ្តាញសង្គមរួចមក ក្រសួងក្រសួងបរិស្ថាន​ក៏បានចេញប្រតិកម្មថា នេះជាទង្វើរនៃការបំផ្លាញធនធានធម្មជាតិ និងសូមបញ្ឈប់ការកាច់លេងសើចបែបនេះទៀតទៅ។

នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន​ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានបង្ហោះ​ភ្ជាប់ជាមួយរូបថតស្រីស្អាត៣នាក់​បេះបង្អួតផ្កា​ខាងលើនេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា «​ឱ​! ​ផ្កា​បំពង់ក្រឡោម​អ្វីដែលពួកគាត់កំពុងធ្វើ​នេះ ​គឺខុសហើយ​និងសូមកុំប្រព្រឹត្តដូច្នេះ​ទៀតនៅ​ថ្ងៃក្រោយ​!​។ ​សូមអរគុណ​ចំពោះ​ការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែ​កុំបេះ​ដូច្នេះ វា​ទៅជា​បំផ្លាញវិញទេ​!»​។​

ជាការពិតណាស់ «ផ្កាបំពង់ក្រឡោម» នេះ គឺបានទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅរមណីយដ្ឋានបូកគោ នាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែ «សន្តានរូបរាង» របស់វាដូចទៅនិងប្រដាប់ភេទបុរសអុីចឹង។ ឃើញចម្លែកប្លែកបែបនេះ ក្នុងនោះ ក៏មានភ្ញៀវទេសចរមួយចំនួនតូច ក៏បានកាច់ផ្កានេះលេងសើច ថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម ដោយមិនខ្វល់ពីស្លាកហាមបេះផ្កានេះឡើយ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏ធ្លាប់បានបញ្ជាក់ថា ផ្កាបំពង់ក្រឡោមនេះ មានចំនួន១២៩ប្រភេទ ក្នុងនោះ៥ប្រភេទ មានដុះលូតលាស់នៅផ្នែកមួយចំនួននៅកម្ពុជា ដូចជាប្រភេទ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

លើសពីនេះ លោកក៏បានអំពាវនាវ ដល់ភ្ញៀវទេសចរ​ចូលរួមថែរក្សា​អនាម័យបរិស្ថាន​ដោយវេចខ្ចប់​និងទុកដាក់សំណល់រឹង​សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សា​ជីវៈចម្រុះ​នានា​ ជាពិសេស​គួរកុំបេះ​ប្រភេទផ្កា​រុក្ខជាតិព្រៃ​ ដែលកំពុងរងគ្រោះ​ជិតផុតពូជ​ដើម្បីរក្សា​ពូជ​និងសោភ័ណភាពរមណីយដ្ឋាន​ឱ្យបានស្អាត​សម្រាប់ការទស្សនា​កម្សាន្ត​របស់ភ្ញៀវទេសចរដទៃទៀត​ដែលចូលចិត្ត​និងស្រឡាញ់ធម្មជាតិ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×