ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទជនជាតិចិនតៃវ៉ាន់ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងកាជួញដូរ និងដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ពីហុងកុង ឆ្ពោះមកកម្ពុជា ប្រព្រឹត្តនៅចំណុចច្រក អាកាសយានដ្ឋានអន្តរជាតិភំ្នពេញកាលពីអំឡុង ឆ្នាំ ២០១១ ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ទោសរបស់ពួកគាត់ រក្សាទុកជាបានការដដែល តែបើកផ្លូវឲ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។
លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ២នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ TSENG CHISHEN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាងិចិនតៃវ៉ាន់ ។ ទី២-ឈ្មោះ LIN WEN PIN អាយុ ២៩ឆ្នាំ ជនជាតិ តៃវ៉ាន់ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី១៨ ខែ កញ្ញ ឆ្នាំ ២០១២ កាត់ទោស ទី ១-ឈ្មោះ Tseng Chishen ដាក់ពន្ធនាគាកំណត់ ២៨ឆ្នាំ និង ពិន័យ ៨០ លានរៀល ។ និង ទី ២- ឈ្មោះ LIN WEN PIN ដាក់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និង ពិន័យ ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែឈ្មោះ LIN WEN PIN បានប្តឹងឧទ្ធរណ៍។ ចំណែកឈ្មោះ Tseng Chishen អាយុ ៣២ឆ្នាំ មិនបានប្តឹងឧទ្ធរណ៍ទេ ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១១ នៅច្រក អាកាសយានដ្ឋាន អន្តរជាតិ ភំ្នពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀនពណ៌ ស ទម្ងន់ ១០៤១,៣ ក្រាម ដែលលាក់ នៅបាតកេសពីពួកគេ៕ រក្សាសិទ្ធិដោយ ចន្ទា ភា