Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តឹង​ដ៏​ចម្លែ​ក! ឪពុក​ម្តាយ​មួយ​នៅ​ឥណ្ឌា ប្តឹ.ង​កូនប្រុស​ទាមទា​រ $650,000 ព្រោះ​រៀបការ៦ឆ្នាំ មិន​អាច​ធ្វើ​រឿង​នេះ​បាន…

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងអាចនិយាយបានថាថ្មីចែសតែម្តង នៅក្នុងប្រទេសឥណ្ឌា ខណៈដែលប្តីប្រពន្ធមួយបាននាំកូនប្រុសរបស់ពួកគេឡើងតុលាការ ដើម្បីទាមទារឱ្យកូនប្រុសនិងប្រពន្ធ បង្កើតចៅឲ្យបានមួយក្នុង១ឆ្នាំ ពុំនោះទេ នឹងត្រូវសងសំណងដល់ពួកគេចំនួន $ 650,000 សម្រាប់ការចំណាយជាច្រើន​ទៅលើកូនប្រុសរាប់តាំងពីការចំណាយទៅលើការរៀនសូត្រឡើងទៅ…។

Sanjeev និង Sadhana Prasad និយាយថា ពួកគេហត់នឿយក្នុងការសន្សំប្រាក់ និងចំណាយទៅលើការរៀនសូត្ររបស់កូនប្រុសរហូតក្លាយជាអ្នកបើកបរយន្តហោះ និងព្រមទាំងការចំណាយប្រាក់សម្រាប់អាពាហ៍ពិពាហ៍ដ៏ប្រណីតរបស់ពួកគេផងដែរ។

ប្តីប្រពន្ធមួយនេះបាននិយាយនៅក្នុងបណ្តឹងរបស់ពួកគេដែលបានដាក់ទៅតុលាការក្នុងទីក្រុង Haridwar កាលពីសប្តាហ៍មុនថា «កូនប្រុសរបស់ខ្ញុំបានរៀបការអស់រយៈពេល៦ឆ្នាំហើយ ប៉ុន្តែពួកគេនៅតែមិនទាន់មានគម្រោងបង្កើតកូន។ យ៉ាងហោចណាស់​ប្រសិនបើ​យើងមានចៅ​ ដើម្បីចំណាយពេលជាមួយ​នោះការឈឺចាប់របស់យើង​នឹងអាចរំសាយបាន»។

The Times of India បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សំណង 50 លានរូពី (646,000 ដុល្លារ) ដ៏ច្រើននោះរួមមាន៖ ការចំណាយលើការទទួលភ្ញៀវក្នុងពិធីមង្គលការនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ រថយន្តទំនើបតម្លៃ 80,000 ដុល្លារ និងថ្លៃចំណាយសម្រាប់ការក្រេបទឹកឃ្មុំនៅក្រៅប្រទេស។

កាសែតនេះបាននិយាយថា ឪពុកម្តាយនេះក៏បានចំណាយប្រាក់ចំនួន 65,000 ដុល្លារ ផងដែរ ដើម្បីអោយកូនប្រុសរបស់ពួកគេបានហ្វឹកហាត់ជាអ្នកបើកបរយន្តហោះនៅសហរដ្ឋអាមេរិក ។

ប្តីប្រពន្ធនេះ​បាននិយាយថា​៖ «​យើងក៏ត្រូវខ្ចីប្រាក់គេ ​ដើម្បីយកមកសាងសង់ផ្ទះ​របស់យើង ហើយឥឡូវនេះ​យើងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុជា​ច្រើន​​។ យើងពិបាកចិត្តណាស់ ព្រោះ​សព្វថ្ងៃនេះ ពួកយើងកំពុងរស់នៅ​តែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ»។

មេធាវីរបស់ប្តីប្រពន្ធលោក Arvind Kumar បាននិយាយថា បណ្តឹងនេះ នឹងត្រូវលើកយកសម្រាប់សវនាការដោយតុលាការនៅភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃទី១៧ ខែឧសភា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានប្រព័ន្ធគ្រួសាររួមគ្នាដ៏រឹងមាំ ជាមួយមនុស្សជំនាន់ជាច្រើន រួមទាំងជីដូនជីតា ក្មួយប្រុស មីង និងពូ រស់នៅក្នុងគ្រួសារតែមួយ។

តែទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនេះបានផ្លាស់ប្តូរ ដោយប្តីប្រពន្ធវ័យក្មេងរៀបការហើយ ចូលចិត្តផ្លាស់ទីឆ្ងាយពីឪពុកម្តាយ ឬបងប្អូនបង្កើតរបស់ពួកគេ ហើយប្រពន្ធដូចជាក្នុងករណីនេះ បានជ្រើសរើសធ្វើការជាជាងផ្តោតលើការមានកូន និងនៅផ្ទះ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×