Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​ទៀតហើយ! នៅ​លើ TikTok កំពុង​ល្បី ស្រី​ស្អាត​វៀតណាម​ម្នា​ក់ បរិភោគ «ផ្លែញ» ជ្រលក់​អំបិលម្ទេស​យ៉ាង​ទំ​នង និង​អះអាង​ថា​រសជាតិ​ពិ​ត​ជា…

spot_img

មនុស្សជាច្រើនបានដឹងហើយថា «ផ្លែញ» គឺជាផ្លែឈើមួយប្រភេទ ដែលតែងតែឃើញគេយកទៅត្រាំស្ករ ឬដាក់ក្នុងស្រា ធ្វើជាថ្នាំឱសថប៉ុណ្ណោះ។ ប៉ុន្តែ ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈអ្នកប្រើប្រាស់ TikTok នៅវៀតណាមកំពុងបន្តចែករំលែកយ៉ាងផុសផុល វីដេអូឃ្លីបនារីម្នាក់បានយកផ្លែញ មកបរិភោគ និងអះអាងថា វាពិតជាមានរសជាតិឆ្ងាញ់ពិសារខ្លាំងណាស់។

ជាក់ស្តែង គណនី TikTok ដែលមានឈ្មោះ Village Nu Ca Mau បានចែករំលែកថា “មនុស្សជា​ច្រើន​តែងតែ​រិះ​គន់ក្លិនរបស់វា ប៉ុន្តែ ​ដោយហេតុផលខ្លះ ​ខ្ញុំយល់ថា​វា​ឆ្ងាញ់”។

យ៉ាងណាមិញ ខាងក្រោមផ្នែក comment អ្នកដែលមិនទាន់ដឹងច្រើនអំពីផ្លែញ បានបង្ហាញពីការចង់ដឹងចង់ឃើញ និងចង់សាកល្បងម្តង។ ទន្ទឹមនឹងនោះ អ្នកលេង TikTok វៀតណាមជាច្រើនដែលធ្លាប់ញ៉ាំ បានបញ្ជាក់ថា ផ្លែឈើនេះពិតជាមានរសជាតិឆ្ងាញ់មែនទែន។ លើសពីនេះ អ្នកខ្លះសូម្បីនិយាយថាវា ជាផ្លែឈើ “ឯក” នៅក្នុងពិភពផ្លែឈើ។

គេបានដឹងថា ផ្លែញ គឺជាអម្បូរនៃគ្រួសារកាហ្វេ ដែលត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Morinda Citrifolia ដែលជារឿយៗដុះនៅតំបន់ត្រូពិច។ នៅប្រទេសវៀតណាម ផ្លែឈើនេះច្រើនតែដុះនៅតំបន់ដីសើមតាមមាត់ទន្លេ អូរ ស្រះ ឬព្រែកនានាទូទាំងខេត្តភាគខាងត្បូង និងខេត្តភាគកណ្តាលមួយចំនួន។

ផ្លែញ មានប្រវែងប្រហែល 5-7 សង់ទីម៉ែត្រ ពណ៌បៃតងខ្ចី ពេលទុំ មានពណ៌លឿង។ សំបករបស់វាមានរាងមូល មានលក្ខណៈរដុប។ ផ្នែកខាងក្នុងទន់នៃផ្លែញ គឺអាចបរិភោគបានទាំងស្រុង។ តែទោះជាយ៉ាងណា រសជាតិរបស់វា​មិនមែនគ្រប់គ្នា​ហ៊ានសាកទេ។

តាមការចែករំលែកពីអ្នកធ្លាប់មានបទពិសោធន៍ សាច់ផ្លែណូនី ដែលប្រជាជនខ្មែរហៅថា ផ្លែញ គឺមានក្លិនឈ្ងុយបន្តិច។ ពេលទទួលទានក្នុងមាត់ អ្នកនឹងមានអារម្មណ៍ថាមានរសជាតិហឹរ ហឹរ និងលាយជាមួយរសជាតិផ្អែមបន្តិចផងដែរ។

ថ្វីត្បិតតែរសជាតិមិនសូវទាក់ទាញក៏ដោយ ក៏ផ្លែញ ត្រូវបានមហាជនជាច្រើនស្វាគមន៍ ព្រោះវាត្រូវបានគេចាត់ទុកថាជាឱសថដ៏ល្អមួយដែលអាចជំនួយដល់ការព្យាបាលជំងឺលើសឈាម ឈឺសន្លាក់ បញ្ហារំលាយអាហារ… ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×