Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​ថ្លែង! នារី​ម្នាក់​ត្រូវ​មហាជន​រិះគន់ថា មិន​សមនឹង​រូបសម្បត្តិសោះ បន្ទាប់​មើលងាយ​ម្ចាស់​ម៉ូ​តូ និង​ជេរប្រមាថ​អ្នកកាសែ​ត សុទ្ធតែ…

spot_img

នេះពិតជារឿងដ៏មហាហួសថ្លែង ដែលនារីវ័យក្មេងម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់សុភាពថ្លៃថ្នូរ ប៉ុន្តែ មិននឹកស្មានជិះឡានទំនើបបែរជាចេញចរិតប្ញកពារ «ធូរថ្លៃ» ដោយប្រើប្រាស់ពាក្យសម្តីដ៏អសិលធម៌ ដែលពុំត្រឹមតែប្រមាថមើលងាយម្ចាស់ម៉ូតូទេ តែថែមទាំងជេរអ្នកសារព័ត៌មានដ៏ធ្ងន់ៗទៀតផង ព្រោះខឹងថតផ្សាយករណីរូបនាងជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកគ្នាជាមួយម៉ូតូយុវជន២នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបំណែកមួយកន្លែង ក្បែរផ្សារចាក់អង្រែថ្មី សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមយុវជនជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា គាត់ជិះយឺតៗ (កង់ទ័រមិនបាន២០ផង) ក្នុងទិសដៅពីលិចទៅកើត ប៉ុន្តែ ពេលមកដល់ចំណុចផ្លូវបំណែកជា៤ ជិតផ្សារចាក់អង្រែថ្មី ក៏ស្រាប់តែរថយន្តបើកមកលឿន (ក្នុងទិសដៅពីត្បូងមកជើង) ដែលសូម្បីតែមិនស៊ីផ្លេ ឬ បន្ថយល្បឿន បានបុកកិនពីលើម៉ូតូរបស់គាត់តែម្តង។

យុវជនជាម្ចាស់ម៉ូតូ ដែលបានអះអាងថាខ្លួនមិនខុស បានប្រាប់អ្នកកាសែតទាំងហួសចិត្តថា នារីជាម្ចាស់រថយន្តនេះ បន្ទាប់គ្រោះថ្នាក់បានកើតឡើង បានប្រើពាក្យសម្តីដ៏គ្មានសុជីវធម៌ ប្រមាថមើលងាយសុទ្ធតែថា លក់ផ្ទះម៉ែឪរបស់ពួកគាត់២ទៀត ក៏សងឡាននាងមិនគ្រប់ដែរ។ ហើយពុំត្រឹមតែប៉ុណ្ណឹងទេ នារីរូបនេះដែលមានកាយវិការចរិតប្ញកពារដ៏ចម្លែក ថែមទាំងជេរប្រមាថអ្នកសារព័ត៌មានសុទ្ធតែ អានរក និងគំរាមប្តឹងទៀតផង។

អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺម្តាយរបស់នារីរូបនេះ សូម្បីតែឲ្យភាគីយុវជនជាម្ចាស់ម៉ូតូឌ្រីមសង់ សងរថយន្តថ្មីទាំងមូល ខណៈការខូចខាតកាងខាងមុខបន្តិចបន្តួចប៉ុណ្ណោះ។

តែទោះជាយ៉ាងណា បន្ទាប់បញ្ចេញកាយវិការ និងការនិយាយស្តីទាំងម្តាយទាំងកូនហាក់ប្លែកៗ ដោះស្រាយមិនត្រូវគ្នា ខណៈភាគីយុវជនម្ចាស់ម៉ូតូ ក៏មិនសុខចិត្ត និងឲ្យនារីម្ចាស់រថយន្តសុំទោសរឿងប្រើសម្តីប្រមាថមើលងាយ នៅទីបំផុត ភាគីទាំងពីរបានត្រឹមយករថយន្ត និងម៉ូតូទៅជាងជួសជុលរៀងៗខ្លួន បន្ទាប់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានមកសម្របសម្រួលបញ្ចប់រឿង ព្រោះសុទ្ធតែខូចខាតដូចគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×