Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេលជួបវិបត្តិកូវីដ-១៩ កម្ពុជានៅតែមានកំណើននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងមួយឆ្នាំរកចំណូលបានជាង ៥២៧លានដុល្លារអាមេរិក

ភ្នំពេញ ៖ បើតាម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក ឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ានក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។

ការនាំចេញកង់របស់កម្ពុជា រយ:ពេល ៤ខែ ឆ្នាំ២០២២ សរុបទឹកប្រាក់ ៣០៦,៤៧៤,១១៤ដុល្លារ កើនឡើង ៥៤ភាគរយ ដែលរួមមាន អាមេរិក ១២៩,៣៤៤,០៥០ដុល្លារ, អាល្លឺម៉ង់ ៤៧,៩៩២,២៨៩ដុល្លារ, បែលហ្ស៊ីក ៤៧,០៦៩,៨៥២ដុល្លារ, អង់គ្លេស ២៣,៨៩៣,៣៤៦ដុល្លារ និងហូឡង់ ១២,២៤០,២៥៧ដុល្លារ។

ទីផ្សារគោលដៅដែលកម្ពុជានាំចេញរួមមាន សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×