Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើស្ត្រី និងក្មេងស្រី ធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាសហគ្រិនភាព និងភាពជាអ្នកដឹកនាំ

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ជិត២០០នាក់ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាសព្វថ្ងៃនេះ មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់ ដោយចាប់ពីកុមារតូចរហូតដល់យុវជន គឺទទួលបានការសិក្សារៀនសូត្រមានសមត្ថភាពពេញលេញក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ, ដូច្នេះ ស្ត្រីកម្ពុជាមានឱកាសច្រើនក្នុងការកសាងសមត្ថភាពក្លាយជាសហគ្រិន ជាអ្នកដឹកនាំទាំងការងារនៅកម្រិតមូលដ្ឋាន ក៏ដូចជានៅក្នុងជួររាជរដ្ឋាភិបាល។

ឯកឧត្តម អ៉ិត សំហេង ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមនផងនោះ បានថ្លែងទៀតថា សមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាព សន្តិភាព និងការអភិវឌ្ឍ, ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចរបស់ស្ត្រីទៅជាជារបៀបវារៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យស្ត្រីក្លាយទៅជាកម្លាំងចលករក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ផែនការយុទ្ធសា្តស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា គឺបានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីចូលរួមក្នុងភាពជាអ្នកដឹកនាំ។ ខណ:ទទួលបានសន្តិភាពដោយប្រាជ្ញាស្មារតី និងការតស៊ូដ៏លំបាក ស្ត្រីទទួលបានផលប្រយោជន៍ពីផ្លែផ្កានៃសន្តិភាព ផ្តើមពីសន្តិភាពនេះសេដ្ឋកិច្ចកម្ពុជាមានកំណើន៧ភាគរយក្នុងមួយឆ្នាំ បង្កលក្ខណៈដល់ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរបស់ជាតិ ដែលក្នុងនោះក៏មានស្ត្រីចូលរួមផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×