Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចិញ្ចឹមសត្វនៅកម្ពុជា បន្តស្នើសុំឱ្យអាជ្ញាធរព្រំដែន ទប់​ស្កាត់ការនាំចូលសត្វដោយខុសច្បាប់

spot_img

ភ្នំពេញ៖ ថ្មីៗនេះ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានដាក់លិខិត ក៏ដូចជាលិខិត ឲ្យជួយទប់ស្កាត់ ការនាំសត្វចូលកម្ពុជា ដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន ដែល​ឆ្លៀតឱកាស គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនភ្លេចពីប្រយោជន៍រួម។ ​ខេត្ត ដែលលោក ស្រ៊ុន ពៅ បានដាក់លិខិត គឺជាខេត្តដែលមានព្រំដែនជាប់និងប្រទេសវៀតណាម​ មានដូចជា ខេត្តតាកែវ, ព្រៃវែង, ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

លោកបន្តថា ក្នុងចំណោមខេត្តទាំងនេះ មានតែខេត្តស្វាយរៀងមួយប៉ុណ្ណោះ ដែលបានសហការចូលរួមទប់ស្កាត់ តាមសំណើសុំរបស់សមាគមចិញ្ចឹមសត្វកម្ពុជា។ ក្រៅពីនេះ មិនទាន់មានការឆ្លើយតបទេ ខណៈដែលលោក បានដាក់លិខិតទៅបណ្តាខេត្តទាំងនោះ មាន រយៈពេលជិត១ខែទៅហើយ។

លោកស្រ៊ុន ពៅ បន្តទៀតថា ការនាំចូលសត្វខុសច្បាប់ ពិសេសជ្រូក គឺប៉ះពាល់ជាច្រើនដល់អ្នកចិញ្ចឹមក្នុងស្រុក ក៏ដូចជាពលរដ្ឋ ដែលហូចសាច់ជ្រូក គឺមានតម្លៃថ្លៃជាដើម ព្រោះជ្រូក ដែលនាំចូលខុស​ច្បាប់អាចមានជំងឺផ្សេងៗ ដែលធ្វើឲ្យជ្រូកចិញ្ចឹមក្នុងស្រុក ឆ្លងជំងឺឈឺងាប់ ឬបង្ខំឲ្យអ្នកចិញ្ចឹមក្នុងកសិ​ដ្ឋានលក់ក្រោមតម្លៃទីផ្សារ ដើម្បីយកប្រាក់ដើមមកវិញបន្តិចបន្តួច ទោះបីលក់ខាតក៏ត្រូវបង្ខំចិត្តលក់ដែរ។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា សមាគមចង់ឃើញអាជ្ញាធរនៅបណ្តាខេត្តតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ចូលរួមសហការទប់ស្កាត់ការនាំចូលនេះឲ្យមានប្រសិទ្ធភាព ដើម្បីប្រយោជន៍រួមទាំងអស់គ្នា៕

spot_img
×