Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តប៉ៃលិន បាន និងកំពុងកៀរគរ ជំរុញឱ្យមានវិនិយោគលើផលិតផលរបស់ប្រជាកសិករ

spot_img

ប៉ៃលិន៖ ការខិតខំកៀរគរការវិនិយោគលើផលិតផលក្នុងស្រុក និងស្វះស្វែងរកទីផ្សារសម្រាប់កសិផល រួមចំណែក​ជួយដល់ប្រជាកសិករឱ្យមានក្តីសង្ឃឹមលើផលិតផលរបស់ខ្លួន និងជាពិសសេសចៀសវាងការទម្លាក់តម្លៃពីឈ្មួញ​ខិលខូចមួយចំនួន នៅក្នុងរដូវប្រមូលផលម្តងៗ។

កន្លងទៅថ្មីៗនេះ អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យមានការខិតខំកៀរគររកការ​វិនិយោគលើផលិតផលក្នុងស្រុក និងស្វះស្វែងរកទីផ្សារសម្រាប់ផលិតផលកសិផលរបស់ប្រជាកសិករ ក្នុងគោលបំណងស្វែងរកដំណោះស្រាយទីផ្សារកសិផលឲ្យបានកាន់តែល្អប្រសើរ ដែលកត្តាជំរុញសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផល​របស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិកម្មឲ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់​លាស់ផងដែរ។

កន្លងទៅ​ ផលិតផលកសិករមួយចំនួនរបស់កសិករ ដូចជាផ្លែស្វាយ និងមៀនប៉ៃលិនជាដើម ពិបាករកទីផ្សារ​ហើយនៅពេលប្រមូលផលម្តង ឈ្មួញតែងតែទំលាក់ថ្លៃ ដែលធ្វើឱ្យតម្លៃលក់​មិនរួចថ្លៃដើម និងប្រជាកសិករខ្លះបង់បង់ចោលតែម្តង។ ​

គួរបញ្ជាក់ថា បើតាមអភិបាលខេត្តប៉ៃលិន ការជួយដល់ប្រជាកសិករឱ្យប្រសើរឡើង គឺត្រូវជំរុញឱ្យស្ថាប័​ន​ជំនាញពាក់ព័ន្ធចូលរួមខិតខំរកទីផ្សារ និងកៀរគររកការវិនិយោគបន្ថែម និងត្រូវ​រៀបចំចងក្រងផលិតផលក្នុងស្រុក ដែលមានក្តានុពលក្នុងមូលដ្ឋាន ដោយ​បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុក ពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងនោះ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ ២០១៦ ដល់២០២៦៕

spot_img
×