Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្ថល់ទោស ពិរុទ្ធជន ៥នាក់ ជាប់គុកក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធបទល្មើសឃាត.កម្មគិតទុកជាមុន នៅខេត្តពោធិ៍សាត់

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោសបុរសជាប់ចោទ ចំនួន ៥នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរៀបចំ ផែនការរួមគំនិតគ្នា កា.ប់ស.ម្លាប់បុរសរងគ្រោះ រួចនាំគ្នារត់គេចខ្លួនបាត់ ប្រព្រឹត្តនៅបន្ទប់ជួលលេខ ០៣ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីអំឡុងឆ្នាំ ២០១៧ ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ទណ្ឌិតទាំង ៥នាក់នេះមាន ឈ្មោះ៖ ១- ឈ្មោះ រិទ្ធ សោភ័ណ ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ២- ឈ្មោះ ផុន ម៉ារ៉ាឌី ភេទប្រុស អាយុ ១៩ ឆ្នាំ ។ ៣- ឈ្មោះ សុវណ្ណ ឧត្តម ភេទប្រុស អាយុ ៣២ ឆ្នាំ ។៤- ឈ្មោះ កែវ លាង ភេទប្រុស អាយុ ២៧ ឆ្នាំ និង ៥- ឈ្មោះ ប៊ុន ភាស់ ភេទប្រុស អាយុ ២៧ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ហេង រតនៈ អាយុ ២៥ ឆ្នាំ មុខរបរ មន្ត្រីសុរិយោដី មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល ។ ពួកគេទាំង៥នាក់ ត្រូវជាប់ចោទពីបទ: ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេ ប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×