Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា ការប្រមូលចំណូលពន្ធចូលថវិកាជាតិ ឆ្នាំ២០២២នេះ សម្រេចតាមផែនការ

spot_img

ភ្នំពេញ៖ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២នេះ ការប្រមូលចំណូលពន្ធចូលថវិកាជាតិរបស់អគ្គនាយករដ្ឋានពន្ធដារ និង អគ្គនាយករដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជា ទទួលបានទឹកប្រាក់សរុបប្រមាណ ២,៣ ពាន់លានដុល្លារ។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល ០៤ខែ ឆ្នាំ២០២២ អគ្គនាយក​ដ្ឋានពន្ធដារ សម្រេចបានប្រមាណ ១៥០១,៥៦លានដុល្លារ គឺសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយសម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២២អគ្គនាយកដ្ឋានពន្ធដាររំពឹងថា អាចនឹងសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសម្រាប់ឆ្នាំ ២០២២។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការប្រមូលចំណូលពន្ធគយ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២នេះដែរ រកថវិកាចូលជាតិបានចំនួន ៨១៧,៩លានដុល្លារ ស្មើនឹង៣១,៦៧% នៃផែនការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២២។

ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា សម្រាប់ផែនការនៃការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ២០២២ មានស្ថានភាពទាបជាង ឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ មានការលំបាក។

ឯកឧត្តមបន្តថា ចំពោះការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍នូវអ្វីដែលបានចែង ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចកម្ពុជា ត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា តាមផែនការកំណត់របស់អគ្គនាយកដ្ឋានគយ ការប្រមូលពន្ធត្រូវសម្រេចឱ្យបានជាង ២៤០០លានដុល្លារក្នុងឆ្នាំ ២០២២។ កាលពីឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រចបានប្រមាណ ២៧៨១,៩២លានដុល្លារ គឺសម្រេចបាន ១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២២៩៥,២លានដុល្លារ ថយចុះប្រមាណ ៥,១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ ២០២០៕

spot_img
×