Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ល្បី​ដល់​កាសែ​ត The News York Time ក្រោយ​ស្រី​ស្អាត​មួយ​ក្រុម​នាំគ្នា​បេះ​ផ្កា «បំពង់​ប្រ​ឡោ​ម» លេងសើច ហើយក៏​ត្រូវ​បា​ន…

spot_img

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កាសែត New York Post បានរាយការណ៍ថា ក្រសួងធនធានធម្មជាតិកម្ពុជា បានស្នើឱ្យសាធារណជនបញ្ឈប់ការបេះផ្កា Nepenthes holdenii ឬដើមបំពង់ប្រឡោម ក្រោយពីឃើញនារីៗមួយក្រុមនាំគ្នាបេះផ្កាជិតផុតពូជនេះ មកលេងសើច រួចថតបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងវីដេអូឃ្លីប គេឃើញស្រីស្អាត៣នាក់ បាននាំគ្នាបេះផ្កា «ដើមបំពង់ប្រឡោម» នេះ ដោយនិយាយលេងសើចថា Nepenthes គឺដូចជា​ «របស់» មនុស្សអុីចឹង​ និងសូម្បីបង្ហាញអារម្មណ៍ព្រឺរោមទៀតផង។ ដោយទីកន្លែងកើតហេតុ ត្រូវបានគេជឿថា ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។

បន្ទាប់ពីឃ្លីបស្រីស្អាតមួយក្រុមនោះ នាំគ្នា​បេះផ្កា Nepenthes បង្ហោះនៅលើបណ្តាញសង្គមរួចមក ក្រសួងធនធានធម្មជាតិ និង​បរិស្ថាន​នៃ​ប្រទេសកម្ពុជា ក៏បានចេញប្រតិកម្មមួយ​កាលពីថ្ងៃ​ពុធ សបា្ដហ៍មុន ដោយបានលើកឡើងថា៖ «ឱផ្កាបំពង់ប្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ សូមកុំប្រព្រឹត្ដដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ ធនធានធម្មជាតិ ប៉ុន្ដែកុំប៉ះដូច្នេះ វាទៅជាការបំផ្លាញវិញទេ»។

គួរបញ្ជាក់ថា Nepenthes holdenii ឬផ្កា ដើមបំពង់ប្រឡោម ត្រូវបានរកឃើញជាទូទៅនៅលើភ្នំ ភាគខាងលិចនៃប្រទេសកម្ពុជា។ វា​ត្រូវបានគេ​ដាក់រហស្សនាមថា Penis Tree ដោយសារតែវា​មានរូបរាងដូចអវៈយវៈភេទមនុស្សប្រុស និងមិនត្រូវបានការពារយូរមកហើយ។

តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងអ្នកស្រុក និងអ្នកទេសចរ បាននាំគ្នាថតជាមួយផ្កានេះយ៉ាងរីករាយ រួចបង្ហោះរូបនៅលើបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×