Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស រំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរសជាអ្នកលក់ គុយទាវម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ” រំលោភលើទំនុកចិត្ត ” លើ ទឹកប្រាក់ប្រមាណជិត ១០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ សួ ឈុនឡេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ លក់គុយទាវមានទីលំនៅផ្ទះលេខ ៣៣៧ ផ្លូវលំ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” រំលោភលើទំនុកចិត្ត ” តាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃ ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តព្រះសីហនុ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សឿង ចរិយា ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា

×