Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនុំជម្រះអតីតឧកញ៉ា សង ថន និង អតីតអភិបាលរង ខេត្តបាត់ដំបង ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងបទល្មើស ពុករលួយ និង ទទួលសំណូកសូកប៉ាន់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ អតីត ឧកញ៉ា សង ថន និង អតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងការ សូកប៉ាន់ និង ប្រើប្រាស់ឯកសារក្លែងក្លាយ ក្នុងការកាន់កាប់ ដីធ្លី ប្រមាណ ៥,០០០ ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រព្រឹត្តអំឡុងឆ្នាំ ២០២០ ។

លោក ពេជ្រ វិជ្ជាធម៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការដំបូងរាជធានីភ្នំពេញបានថ្លែង ឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សង ថន ភេទ ប្រុស អាយុ ៦០ ឆ្នាំ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ចំនួន៤បទល្មើស រួមមាន: ទី ១- ប្រើប្រាស់ឯកសារសាធារណៈក្លែង ,ទី២- បទផ្តើមគំនិតក្នុង អំពីបំផ្លិចបំផ្លាញដោយចេតនា , ទី ៣- ” បទគៃបំបាត់ដោយទុច្ចរិត, និងទី ៤ ពីបទ: សូកប៉ាន់ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ស៊ូ អារ៉ាហ្វាត ត្រូវជាប់ចោទពី: ទទួលសំណូក, បំផ្លិចបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត។

ពួកគេ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងទំនាស់ដីធ្លីមួយ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅព្រឹកថ្ងៃទ ១០ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×