Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! បើករថយន្តដូចហោះ ជ្រុលទៅបុកបុរស២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យរងរបួស ហើយរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តវ៉ាជែងមិនប្រយ័ត្ន ជ្រុលបុកម៉ូតូជិះគ្នា២នាក់ របួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនឡើងខឿនលើសួន ក្រឡាប់បះជើងអ្នកបើកបររបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាក KAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-9572 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏ជ្រុលទៅបុកម៉ូតូវេវមួយគ្រឿងស៊េរីចាស់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1B-5514 ជិះគ្នា២នាក់ធ្វើដំណើរច្រាស់ទិសដៅគ្នា រួចរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកខឿនសួននៅមុខផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្តាលឱ្យក្រឡាប់បះជើងចំណែក សួនផ្កានិងខឿនខូចខាតយ៉ាងដំណំ បណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកអ្នកបើកបររថយន្តបង្ក រងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយខាងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកកន្លែងកើតហេតុខាងលើ រួចធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងម៉ូតូរងគ្រោះយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×