ព្រះវិហារ ៖ តារាចម្រៀង សុវត្ថិឌី ធារិកា ប្រចាំផលិតកម្មថោន បានជួបគ្រោះថ្នាក់ចចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យឪពុក និងម្តាយ របស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នក។
ចំណែកសុវត្ថិឌី ធារិកា និងប្អូនប្រុស រួមទាំងយាយបានផុតគ្រោះថ្នាក់ ។ ការជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺបន្ទាប់ពីកក្រុមគ្រួសារ សុវត្ថិឌី ធារិកា បាន វិលត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ដែលសាងសង់អស់ទឹកប្រាក់ចំនួន៦៥មុឺនដុល្លារ ជាប់ព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ពិធីសម្ពោធនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



