ភ្នំពេញៈ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ។ នេះបើយោងតាមសេចក្តីណែនាំរបស់ គ.ជ.ប ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ។
សេចក្តីណែនាំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត ក្នុងដំណើរការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានខ្លឹមសារដូចខាងក្រោម ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




