Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត Susan Henshall មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា

spot_img

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះ និងជាប្រធាន គ.វ.ក-១៩ បានថ្លែងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចសិក្សារបស់លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) នៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ

នារសៀល ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះ និងជាប្រធាន គ.វ.ក-១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និងសហការី នាទីស្តីការក្រសួងសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើងវិញ។

គណៈប្រតិភូបានថ្លែងអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់ក្រសួងសុខាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតឈានទៅការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា “គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចសិក្សានាពេលនេះ គឺដើម្បីស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គម្រោង City Cancer Challenge។ គណៈប្រតិភូនឹងអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធសម្ភារបរិក្ខារវេជ្ជសាស្ត្រ សមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺមហារីកនៅតាមមន្ទីរពេទ្យជាតិមួយចំនួននៅរាជធានីភ្នំពេញ”។

លោកជំទាវបានលើកទឹកចិត្ត និងស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពរួមបញ្ចូល Digital Health និងគម្រោង PHC Booster ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។

លោកស្រីវេជ្ជបណ្ឌិតប្រធានគណៈប្រតិភូបានបញ្ជាក់ថា សកម្មភាពនានានៃគម្រោង គឺនឹងត្រូវអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រជាតិសុខាភិបាល សកម្មភាពជាអាទិភាព និងតម្រូវការជាក់ស្តែងនៃផ្នែកជំងឺមហារីកនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យមានការពិភាក្សាបច្ចេកទេសបន្ថែមទៀតជាមួយនាយកដ្ឋានការពារសុខភាព និងលើកជាចំណុចសំខាន់ៗសម្រាប់គម្រោងការសហការ ឈានទៅរកការធ្វើអនុស្សរណ:យោគយល់គ្នាទៅវិញទៅមកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×