Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារីកា បានដឹកចេញពីខេត្តព្រះវិហារ យកមកតម្កល់ទុកធ្វើបុណ្យនៅឯវត្តស្ទឹងមានជ័យ

ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគ ខ្លាំងបំផុតសម្រាប់តារាចំរៀងសុវត្ថឌីធារីការដែលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយត្រូវបានបាត់បង់លោកឪពុក និងអ្នកម្តាយជាទីស្រលាញ់តែមួយប៉ព្រិចភ្នែក។

តាមការបញ្ជាក់ពីតារាចម្រៀង សុវត្ថិឌី ធារិកាបានឲ្យដឹងថា ដោយខ្លួននិងក្រុមគ្រួសារបានចេញពីកម្មវិធីច្រៀង នៅខេត្តព្រះវិហារ បន្ទាប់ពីកម្មវិធីចប់រូបនាង និងក្រុមគ្រួសារ ក៏បានបើករថយន្តត្រឡប់មកភ្នំពេញវិញ , បើកមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តក្រឡាប់ធ្លាក់ចូលនៅក្នុងប្រឡាយទឹកមួយកន្លែង ដែលកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
រថយន្តជនរងគ្រោះម៉ាក Lexus RX 300 ពាក់ផ្លាកលេខ ភ្នំពេញ BJ-1672 ជិះរួមគ្នា០៥នាក់ នៅក្នុងនោះ( ឪពុកម្ដាយបានស្លាប់ទាំងពីរនាក់) ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា និងលោកយាយ រួមទាំងប្អូនប្រុស ដែលបានរួមដំណើរជាមួយគ្នា បានរួចផុតពីគ្រោះថ្នាក់នៃហេតុការណ៍ដ៏រន្ធត់មួយនោះ។

ប្រភពបន្តពីតារាចំរៀងសុវត្ថឌីធារីការបានឲ្យដឹងថា ដោយមូលហេតុដែលខ្លួននិងលោកយាយ រួមទាំងប្អូនប្រុសរួមដំណើរជាមួយ អាចផុតពីអាយុជីវិតនោះ ពេលដែលក្រឡាប់រថយន្តបានបែកកញ្ចក់ចំហៀងខាងក្រោយ ទើបរូបនាងនិងប្អូនប្រុស បានលូនចេញមកខាងក្រៅ រត់ស្រែកឲ្យអ្នកជិតខាងជួយ និងវាយបំបែកកញ្ចក់យកម្តាយ និងឳពុកខ្លួនចេញពីក្នុងរថយន្ត តែជាអកុសលរូបលោកទាំងពីរ បានបាត់បង់ជីវិតបាត់ទៅហើយ។

សូមបញ្ជាក់ថា សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹកយកមកតម្កល់ទុកធ្វើបុណ្យ នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ពេលដឹកមកដល់នៅវេលាជាងម៉ោង១១យប់ថ្ងៃទី១៧ ខែឲសភាឆ្នាំ២០២២ក្នុងនោះក៏មានមហាជន និងអ្នកសិល្បះជាច្រើនបានចូលរួមរំលែកទុក្ខដោយផ្ទាល់ មានការអណិតអាសូរនាងជាខ្លាំង ព្រមទាំងមានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាព នៅក្នុងវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ផងដែរ៕ រក្សាសិទ្ធិដោយ ៖សា មេត

×