Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ុងហ្គោលី៖ រោងចក្រចម្រាញ់ប្រេងដំបូងរបស់ម៉ុងហ្គោលីរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៥

spot_img

រោងចក្រចម្រាញ់ប្រេងដំបូងរបស់ម៉ុងហ្គោលីដំបូងគេ ដែលជាគម្រោងរង់ចាំជាយូរ ដោយមានការគាំទ្រហិរញ្ញប្បទានដោយធនាគារអារហណ៍-នីហរណ៍របស់ឥណ្ឌា រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៥។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចម្រាញ់ប្រេងម៉ុងហ្គោលី លោក Altantsetseg បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេង ដែលស្ថិតនៅខេត្ត Dornogovi ភាគត្បូងប្រទេស នឹងមានសមត្ថភាពចម្រាញ់ប្រេងឆៅបាន១,៥លានតោនក្នុងមួយឆ្នាំ។

យ៉ាងណាមិញ អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សហកម្មធន់ធ្ងន់ និងរ៉ែ លោក O.Batnairamdal ថ្លែងថារោងចក្រនេះនឹងជួយឱ្យម៉ុងហ្គោលី មានផលិតកម្មប្រេងក្នុងស្រុករបស់ខ្លួនពី ៥៥-៦០ភាគរយ។

ក្រុមហ៊ុន JMCរបស់ប្រទេសឥណ្ឌា ត្រូវបានជ្រើសរើសជាក្រុមហ៊ុនសាងសង់ទូទៅនៅក្នុងការសាងសង់ដំណាក់កាលដំបូងនៃរោងចក្រចម្រាញ់ប្រេង ខណៈក្រុមហ៊ុនវិស្វកម្មឥណ្ឌាលីមីធីត ដែលជាក្រុមហ៊ុនរដ្ឋឥណ្ឌា បានជ្រើសរើសជា ក្រុមហ៊ុនប្រឹក្សាផ្នែកគ្រប់គ្រងគម្រោង។

អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សហកម្មធន់ធ្ងន់ និងរ៉ែ លោក O.Batnairamdal បានឱ្យដឹងថា គម្រោងចម្រាញ់ប្រេងនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥ ហើយទន្ទឹមនេះ នៅឆ្នាំ២០២៥ យើងនឹងមានសមត្ថភាពផលិតប្រេងបានប្រមាណពី ៥៥%ទៅ៦០% ក្នុងចំណោមតម្រូវការក្នុងស្រុកសរុបដែលផលិតនៅប្រទេសម៉ុងហ្គោលី។ ជាការពិតណាស់ ខ្ញុំជឿថានេះគឺជាឱកាសសម្រាប់ប្រទេសម៉ុងហ្គោលី ដើម្បីរក្សានូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្គត់ផ្គង់ប្រេងសម្រាប់ទីផ្សារក្នុងស្រុក ជាមួយនឹងសង្វាក់ផលិតកម្មក្នុងស្រុក ដោយនឹងបញ្ចៀសផលប៉ះពាល់ដោយអតិផរណាលើថ្លៃប្រេងនៅឯផ្សារបរទេស។  

រោងចក្រនេះបានចាប់ផ្តើមហើយជាមួយនឹងទឹកប្រាក់ ១,២ប៊ីលានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលឥណ្ឌា៕ ប្រភព៖ A24

spot_img
×