Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ចេញសេចក្ដីណែនាំអំពីនីតិវិធី សណ្ដាប់ធ្នាប់ និងអ្នកដែលមានសិទ្ធិចូលក្នុងការរិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំមួយ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ ជម្រាបដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប), ប្រធានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គ.ឃ.ស.ប) និងប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ដើម្បីឲ្យមន្ត្រីទាំងនោះ អនុវត្តការងារប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ។

សេចក្ដីណែនាំ បានចាត់នីតិវិធី និងរបៀបរៀបរយ ដូចជា ÷

១- អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ÷

  • មន្រ្តីបោះឆ្នោត ដែលបានទទួលការតែងតំាងពី គ.ជ.ប,
  • ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត, អ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប,
  • អ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ។ ក្នុងករណីគ្មានប័ណ្ណសម្គាល់ អ្នកសារព័ត៌មានមិនអាចចូលក្នុងការិយាល័យបោះឆ្នោតយកព័ត៌មានបាននោះទេ ក្រៅតែពីចូលទៅបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យនោះ,
  • ជនដែលអមដំណើរអ្នកបោះឆ្នោតដែលជាជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់,
  • ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

២- អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មានដូចជា ÷

  • មន្រ្តីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប,
  • ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត, អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប,
  • ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

៣- អំពីកិច្ចសហការ និងការអនុវត្ត ÷

  • គ.ធ.ខ.ប , គ.ឃ.ស.ប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
  • គ.ធ.ខ.ប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×