Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើតផលិតផល និងគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត នៅ​រាជធានី-ខេត្ត ទាំង២៥ បានបំរើ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

spot_img

ភ្នំពេញ៖ តាមរយៈក្រសួងទេសចរណ៍ បានសម្រេចបន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម នៅទីប្រជុំជន និងនៅតាមសហគមន៍ទេសចរណ៍នានា។ យោងតាមកិច្ចប្រជុំស្តីពី “ការពង្រឹងការអនុវត្ តផែនទីចង្អុលផ្លូវ (Road Map) និងបញ្ហាប្រឈមត្រូវដោះស្រាយចំពោះមុខ” ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩ រាជធានី-ខេត្តទាំង២៥ ដែលបំរើឱ្យវិស័យទេស​ចរណ៍ បានទទួលយកសំណូមពរស្នើបន្តរៀបចំ និងបង្កើតផលិតផល និងគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបំរើ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបង្កើនរយៈពេលវែងនៃការស្នាក់នៅរបស់ភ្ញៀវតាមគោលដៅទេសចរណ៍នីមួយៗ។

កិច្ចប្រជុំ ក៏បានសម្រេច ក្នុងការបន្តការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ស្ថិតនៅក្នុងទីប្រជុំជន និងនៅតាមសហគមន៍ទេសចរណ៍នានា។ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ផ្តោតជាសំខាន់ចំពោះមុខលើជំនាញ បដិសណ្ឋារកិច្ច និងវិធានសុវត្ថិភាព។

​បច្ចុប្បន្ន គោលដៅទាក់ទាញនៅតាមរាជធានីខេត្តមួយចំនួន បានធ្វើកិច្ចសហការចងក្រងជាខ្សែទស្សនកិច្ចទេស​ចរណ៍រួមគ្នា បង្កើនភាពទាក់ទាញសម្រាប់កញ្ចប់ខ្សែទស្សនកិច្ចតែមួយ ដែលប្រមូលផ្តុំដោយគោលដៅទេស​ចរណ៍ទាក់ទាញច្រើនបញ្ចូលគ្នា។

គួរបញ្ជាក់ថា ទាក់ទិននឹងការហោះហើរ និងការធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ភ្ញៀវទេសចរកំពុងមានកំណើនឡើងវិញក្នុងឆ្នាំ ២០២២នេះ។ ស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងរៀបចំ ដាក់ចេញនូវរាល់យន្តការលើកទឹកចិត្តគ្រប់រូបភាពផងដែរ ដើម្បីទាក់ទាញការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវចូលមកប្រទេសកម្ពុជាបន្ថែមទៀត៕

spot_img
×