Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមមន្ត្រីការពារជាតិអាស៊ាន បានសម្រេចលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីអនុម័តចុងក្រោយ

ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ កាលពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២២ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យសម្រេចលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន បានសម្រេចលើឯកសារសំខាន់ៗ ដូចតទៅ ÷

១- សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាត ជំងឺឆ្លងដែន,

២- ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន,

៣- ឯកសារទស្សនាទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន,

៤- សេចក្តីព្រាងឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មានរវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ,

៥- ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍,

៦- លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខ ព័ត៌មានវិទ្យាក្នុងក្របខណ្ឌ ADMM,

និង៧- សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីគ្រឹះស្ថានការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក៏បានសម្រេចជាគោលការណ៍ផងដែរ លើសំណើសុំឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ រវាងអាស៊ាន និងឥណ្ឌា។ ចំពោះការរៀបចំលម្អិត កិច្ចប្រជុំបានប្រគល់ជូនក្រុមការងារបន្តពិភាក្សាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×