ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារថ្ងៃនេះពិបាកបានដូចក្តីបំណង ផ្លូវចិត្តតប់ប្រមល់ធ្វើឲ្យអ្នកកាន់តែគិតមិនចេញផែនការការទប់ទល់។ អ្នកវិនិយោគភាគហ៊ុនត្រូវប្រយ័ត្នប្រយែងដោះស្រាយព័ត៌មាន ចៀសវាងវិនិយោគដោយងងឹតងងល់។ មនោសញ្ចេតនា ៖ មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប្រឹងប្រែងរក្សាទំនាក់ទមនង។ ទិសនាំលាភ៖ លិច តំណមទិស ៖ ត្បូង ។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ការងារងាយជួបឧបសគ្គ ពិបាកសម្រេចតាមផែនការ មិនត្រូវជំនះធ្វើល្អបំផុតគួរសម្រួលតាមដំណើរទើបមិនមានបញ្ហាធំដុំ។ អ្នករកស៊ីថ្ងៃនេះជួបការលំបាកក្នុងការរកបំពេញ។ មនោសញ្ចេតនា ៖ ត្រូវចេះអធ្យាស្រ័យកុំចាប់តែចាប់កំហុសនាំឲ្យឈានទៅបែកបាក់គ្នា។ ទិសនាំលាភ៖ ខាងជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ធ្វើការងារចាំបាច់ត្រូវមានគំនិតផ្ទាល់ខ្លួន កុំចេះតែឯកភាពតាមអ្នកដទៃ។ ថ្ងៃនេះមានឱកាសវិនិយោគល្អ កុំបោះបង់ឲ្យសោះ។ មនោសញ្ចេតនា៖ គួរលៃទុកពេលវេលានៅក្បែរដៃគូឲ្យបានច្រើន ទើបមនោសញ្ចេតនារីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម ។ ទោះបីរាសីល្អ តែនៅតែមានអ្នកចង់ប្រជែងក្នុងការងារបង្អាក់ការឈានឡើងរបស់អ្នក ដូច្នេះរាល់ទង្វើ ឬការនាំពាក្យត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន។ ចំណូលមានស្ថិរភាព អាចវិនិយោគធំបាន ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ មានរឿងរកាំរកូស ឈ្លោះប្រកែក ប៉ុន្តែប្រសិនអ្នកទាមង២អត់ឱនឲ្យគ្នាបន្តិចនោះនឹងដោះស្រាយបានវិលមកភាពប្រក្រតីវិញ។ ទិសនាំលាភ ៖កើត តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ការងារ ៖ កាន់តែងាយស្រួលកាន់តែត្រូវប្រយ័ត្នប្រយែង ព្រោះគូសត្រូវនឹងកាន់តែចង់រកវិធីបំផ្លាញ។ ទោះបីការងារនាំមកនូវប្រសិទ្ធភាពខ្ពស់ តែប្រាក់ចំណូលនៅពុំទាន់បានសក្តិសម។ មនោសញ្ចេតនា ៖អ្នកទាំង២មានចិត្តគំនិតពុំសូវចុះសម្រុងនឹងគ្នា ពិបាកនិយាយជាមួយគ្នាបានយូរ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ អាគ្នេយ៍។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ ។ ភាពដដែលៗនៃការងារធ្វើឲ្យអ្នកមានអារម្មណ៍នឿណាយចង់បោះបង់ចោលត្រូវប្រមូលផ្តុំស្មារតីមកវិញរង់ចាំបន្តិចទៀតអ្នកនឹងមានអនាគតល្អ។ ថ្ងៃនេះមានអ្នកអូសទាញឲ្យចូលរួមវិនិយោគល្អបំផុតមិនត្រូវលូកដៃចូលព្រោះពុំមែនជាពេលវេលាសមស្របសម្រាប់អ្នក។ មនោសញ្ចេតនា ៖ អ្វីដែលខ្លួនមិនចង់នោះកុំបង្ខំអ្នកដទៃឲ្យធ្វើ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ ។ ត្រូវមានមហិច្ឆតាក្នុងការងារ កុំធ្វើតាមដំណើរយ៉ាងម៉េចក៏បាននោះនឹងពុំអាចឈានឡើងរួច។ មានការប្រែប្រួលខាងហិរញ្ញវត្ថុ ចាយវាយត្រូវសន្សំសំចៃ ដើម្បីបង្ការពេលលំបាក។ មនោសញ្ចេតនា ៖ ឱកាសរីកចម្រើនមនោសញ្ចេតនាជាមួយដៃគូមិនច្រើន ប្រសិនចេះតែបន្តរបៀបនេះថ្ងៃណា១នឹងឈានដល់ការចែកផ្លូវគ្នា។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ ត្បូង។ អ្នកយកអាសា ៖ ឆ្នាំចរ ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ គួរជ្រើសរើសឲ្យខ្លួននូវការងារមួយសមស្របនឹងសមត្ថភាពដែលនឹងជួយអ្នកឲ្យធ្វើបានល្អជាង។ ត្រូវព្យាយាមជួបជុំមិត្តភក្តិនឹងមានឱកាសរកចំណូលច្រើន។ មនោសញ្ចេតនា ៖ កុំសំចៃពាក្យសរសើរ និងលើកទឹកចិត្តដៃគូ នេះក៏ជាវិធីបង្ហាញមនោសញ្ចេតនា និងការគោរពរបស់អ្នកចំពោះគេ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីល្អមធ្យម ។ ស្មារតីធ្វើការមិនខ្ពស់ ត្រូវប្រមូលផ្តុំឡើងវិញដើម្បីបញ្ចៀសធ្វើឲ្យឥទ្ធិពលដល់មុខតំណែង។ មហិច្ឆតាវិនិយោគធំ ឱកាសវិនិយោគក៏មាន ប៉ុន្តែមិនត្រូវលោភលន់ ចៀសវាងមានហានិភ័យធំ។ មនោសញ្ចេតនា ៖ អ្នកនៅលីវគួរសកម្មចេញក្រៅចូលរួមការជួបជុំប្រាស្រ័យទាក់ទងដើម្បីបង្កើនឱកាសឲ្យខ្លួនឯង។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារនឿយហត់តែសមិទ្ធផលមិនបានដូចការទន្ទឹងរង់ចាំ រាសីមិនល្អកុំប្រឹងជំនះនាំឲ្យជួបរឿងស៊យ។ ចំណូលមានខ្ទង់បន្ថែមល្អ ពេលទំនេរអាចជួបមិត្តភក្តិ សំនាងនឹងមកដល់។ មនោសញ្ចេតនា ៖ ល្អប្រសើរ ពុំមានផលរមាស់នឹងគ្នាឡើយ។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ ឦសាន ។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ៖ គ្រប់ផែនការការងារសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល, ជួបការលំបាកមានអ្នកជួយយកអាសាទំនុកបំរុង។ ថ្ងៃនេះឱកាសរកចំណូលធំបានមកដល់កុំឲ្យកន្លងផុតពីដៃ។ មនោសញ្ចេតនា ៖ គូព្រេងបានមកដល់ ត្រូវហ៊ានសម្តែងទឹកចិត្តចំពោះគេ អ្នកនឹងទទួលបានចម្លើយយល់ព្រម។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ ។ អ្នកយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ ការងារមានភាពរវល់នឿយហត់ខ្លាំងដោយសារការផ្លាស់ប្តូរមិនឈប់ឈររបស់ដៃគូសហការ។ រកស៊ីត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានទីផ្សារទើបមិនខាតបង់។ មនោសញ្ចេតនា ៖ មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនលួចស្រឡាញ់ តែមិនហ៊ានសារភាព ហេតុនេះទំនាក់ទំនងក៏មិនវិវត្តន៍ទៅមុខ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ត្បូង ។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា ៕