Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹមឆ្នាំ២០២២ ការពង្រីកបណ្តាញអគ្គិសនីទូទាំងប្រទេសកម្ពុជា សម្រេចបាន ៩៨% នៃចំនួនភូមិសរុប

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា ៣៨០០មេហ្គាវ៉ាត់។ ប៉ុន្តែដោយសារកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេស បានធ្លាក់មកត្រឹមតែជាង ២ពាន់ម៉េហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជាខាតយ៉ាងច្រើន។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថិរភាព និរន្តរភាព និងតម្លៃសមរម្យ។

ឯកឧត្តម បន្តថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយ នៃចំនួនភូមិសរុបចំនួនប្រមាណ ១៤.៣៩០ភូមិនៅទូទាំងប្រទេស។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះ បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ។

ថ្លែងពីខេត្តសៀមរាប ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាយអគ្គិសនីទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម។ តែទោះជាយ៉ាងណាក្រសួង នឹងខិតខំរក ប្រភពថាមពលផ្សេងៗ ដើម្បីផ្គត់ផ្គង់ ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។

គួរបញ្ជាក់ថា ក្រៅពីមានរោងចក្រអគ្គិសនី ដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពល ដែលទិញពីប្រទេសជិតខាង បច្ចុប្បន្នកម្ពុជា មានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់ប្រទេសកម្ពុជា៕

spot_img
×