កំពង់ស្ពឺ ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមអន្តរាគមន៏បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកម្លាំងចលត័ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមានការចូលរួមពីអជ្ញាធរភូមិ ឃុំ ប៉ុស្តិរដ្ឋបាលត្រែងត្រយឹង បានបង្ក្រាបទីតាំងធ្វើសន្និធិសត្វព្រៃនិងសំណាក ។

យោងចំណាឯកភាពរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យឆេកឆេរចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ជាក់ស្តែងនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងបានធ្វើការត្រួតពិនិត្យនិងឆែកឆេរ បានប្រទះឃើញ និងដកហូតសម្ភារះរួមមានដូចខាងក្រោម ៖ ១ កូនក្ងោករស់ ចំនួន ០៥ក្បាល , ២ ព្វាំងរស់ ចំនួន ០៨ក្បាល , ៣ សេកសោមរស់ ចំនួន ០២ក្បាល , ៤ សេកអាត់រស់ ចំនួន ០១ក្បាល , ៥ ក្តាន់ញ៉ៃងរស់ ចំនួន ០៦ក្បាល , ៦ រអាតត្នោតរស់ ចំនួន ០១ក្បាល , ៧ អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល , ៨ ស្ទាំងលលករស់ ចំនួន០១ក្បាល , ៩ ក្បាលកេងកងធំក្រៀម ចំនួន០២ក្បាល , ១០ ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។
បច្ចុប្បន្នជនពាក់ពន្ធ័ខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ចំណែកសត្វព្រៃរស់ទាំងអស់ និងសំណាក ត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី












