Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទ ប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ករណីនេះកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤និង០៧នាទី នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ូ សាវត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅ ផ្ទះលេខ៣៦ ផ្លូវ៣៩០ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ បុគ្គលិក(រោងពុម្ព)។ ចំណែកឯជនសង្ស័យឈ្មោះ ប៊ុន សារ៉ាយហៅអាតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦អា ផ្លូវ៣៨៦ សង្កាត់បឹងកេងកងទី៣ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានខាងលើបានធ្វើសកម្មភាពយកកាំ.បិតបុ័.ងតោកា.ប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំដងខ្លួន ខាងក្រោមក្លៀកផ្នែកខាងស្ដាំ នៅចំណុចនៅចំណុចមុខផ្ទះ លេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បន្ទាប់មកសមត្ថកិច្ចល្បាតទៅដល់ ក៏ធ្វើការអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ។

វត្ថុតាងចាប់យក -កាំ.បិតបុ័.ងតោដងឈើមានប្រវែងប្រហែល0.33សង់ទីម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×