Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចន្តអគ្គិសនី ឆេះឃ្លាំងអេតចាយមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ នាព្រឹកវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ផ្ទះលេខ១៦បេ ដែលស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន ៣បន្ទប់ ទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រ , ឆេះក្រដាសឡាំង និងសម្ភារៈប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។


ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ដែលមានទំហំ (១៣ម៉ែត្រ គុណ ២៥ម៉ែត្រ)។
អគ្គិភ័យខាងលើនេះ បានរលត់ទៅវិញទាំងស្រុងជាស្ថាពរនៅវេលាម៉ោង ១១និង៥៥នាទីនាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×