Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង និងព្រូ នាំគ្នាអើតមើលខ្លា កំពុងស្លេស្លាលើផ្លូវ មានអី ស្រាប់តែខ្លាដេញ ម្នាក់ឡើងចូលកាប៊ីនទាន់ ខណៈម្នាក់ទៀត គឺថា…

នេះជាខណៈពេលដ៏រន្ធត់ គ្រាដែលបុរសឥណ្ឌាម្នាក់ ត្រូវខ្លារខិនមួយក្បាល ទាល់ច្រកដេញខាំ រត់ឡើងឡានសឹងពុំទាន់ ប៉ុន្តែ ត្រូវខ្លាខាំនៅត្រង់ជើង មិនដឹងរងរបួស ឬយ៉ាងណានោះទេ។

នៅក្នុងឃ្លីបបានបង្ហាញបុរស២នាក់ កំពុងឈរអើតមើលពីជញ្ជាំងទ្រូងផ្លូវម្ខាង ប៉ុន្តែ មួយសន្ទុះក្រោយមក ពួកគេក៏បាន «ដាក់មេប្រូច» ទាំងព្រលឹងចុងសក់ ដោយខណៈពេលដ៏អាសន្ននោះ បុរសពាក់អាវខៀវ បានគ្រប់គ្រងរត់ឡើងចូលក្នុងកាប៊ីនឡាន ខណៈបុរសម្នាក់ទៀតពាក់អាវស រត់បំណងចូលផ្ទះគេ ប៉ុន្តែ ពុំមានច្រកចូលបាន ក៏បកត្រឡប់មកឡានវិញ ស្របពេលខ្លារអិននោះផ្លោះជញ្ជាំងមកដល់ល្មម។

ភ្លាមៗនោះ ខណៈបុរសនោះកំពុងព្យាយាមតោងឡើងចូលក្នុងកាប៊ីនជាមួយមិត្តភក្តិ តែឡើងពុំផុត ក៏ត្រូវខ្លាចាប់ខាំទាញជើងតែម្តង។ ប៉ុន្តែ សំណាងហើយ ដែលគាត់ត្រូវបានមិត្តភក្តិជួយចាប់ទាញដៃ កុំអីមិនដឹងគ្រោះថ្នាក់យ៉ាងណានោះទេ។

បន្ទាប់មក​ខ្លារខិននេះ ក៏ត្រូវប្រឈមមុខនឹងសត្វឆ្កែមួយហ្វូង ដែលធ្វើឲ្យវាត្រូវគេចខ្លួន លោតឡើងជញ្ជាំង ប៉ុន្តែ ដោយសារតែឡើងពុំរួច វាក៏បានចុះមកវិញ ឈប់មួយសន្ទុះ រួចដើរសំដៅក្រោមឡាន និងបាត់ខ្លួនបាត់ទៅ។

វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានបង្ហោះលើបណ្តាញសង្គមរួចមក បានធ្វើអោយមនុស្សជាច្រើនមានការភិតភ័យជំនួសយ៉ាងខ្លាំង ព្រោះថា បើពុំមានឱកាសឡើងឡានទាន់ពេលនោះទេ បុរសរូបនោះប្រហែលអាចត្រូវខ្លារខិនសម្លាប់ហើយ។

ខ្លារខិន (Panthera pardus) ជាទូទៅ គឺពួកវាមានប្រវែងពី 1 ទៅ 2 ម៉ែត្រទម្ងន់ 30 – 90 គីឡូក្រាម។ ខ្លារខិនគឺជាសត្វមំសាសីដ៏មហិមា ដែលសត្វព្រៃជាចំណីរបស់ពួកវារួមមាន៖ ក្តាន់, ស្វា, ជ្រូកព្រៃ, ទន្សាយ និងសត្វដទៃទៀត។

ជាមួយនឹងទម្លាប់នៃការលាក់បាំងរបស់ពួកវា នោះពួកវាអាចចូលទៅជិតតំបន់លំនៅដ្ឋានរបស់មនុស្ស ដោយមិនត្រូវបានរកឃើញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×